បទ«ម៉ាប់ៗ» កំពុងកក្រើកខ្លាំង ឱក សុគន្ធកញ្ញា បង្ហាញមុខ អ្នកធ្វើបទដ៏ល្បីមួយនេះ!


នំពេញ៖ ដូចប្រិយមិត្តបានដឹងហើយថា ត្រឹមមួយរយៈពេលដ៏ខ្លី បទចម្រៀងថ្មីរបស់តារាចម្រៀងដ៏មានប្រជាប្រិយភាពកញ្ញាឱក សុគន្ធកញ្ញា «ម៉ាប់ៗ» ទទួលបានការគាំទ្រពីសំណាក់

មហាជនជាច្រើន រហូតមានអ្នកចូលទស្សនាច្រើនគួរឲ្យកត់សម្គាល់នៅលើបណ្តាញសង្គម។ តែអ្វីដែលកាន់តែពិសេសនោះគឺ ក្រោយពីបទចម្រៀងមួយនេះទទួលបានការពេញចិត្តខ្លាំង

ពីអ្នកស្តាប់ ពេលនេះតារាចម្រៀងដ៏ល្បីឈ្មោះរូបនេះក៏បានធ្វើការបង្ហាញមុខមាត់ អ្នកនិពន្ធក៏ដូចជាធ្វើបទនេះឡើង ជាសាធារណៈ គឺលោកមាស សុគន្ធ ធ្វើឲ្យមហាជនជាច្រើនសរសើរ

គ្រប់គ្នាតែម្តង។ នៅក្នុងនោះដែរ នាងបានរៀបរាប់ថា៖«បានតែជួប តែមិនដែលបានថត ថ្ងៃនេះមកថតបទថ្មីជូនបងប្អូន ឆ្លៀតថតរូបមួយផ្ញើរបងប្អូនថានេះហើយ ម្ចាស់បទ ម៉ាប់..!

ធ្វើបទ ម៉ាប់..! តែអ្នកធ្វើបទឡើងស្គម my lovely composer មាស សុគន្ធ»។

ទន្ទឹមនឹងការបង្ហាញមុខមាត់អ្នកធ្វើចម្រៀងរបស់នាងនេះដែរ ក៏ធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល ព្រោះនេះជាលើកទី១ហើយដែលនាងបានបង្ហាញ នៅលើបណ្តាញសង្គមបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ឱក សុគន្ធកញ្ញា

ឱក សុគន្ធកញ្ញា

ឱក សុគន្ធកញ្ញា

ឱក សុគន្ធកញ្ញា

ឱក សុគន្ធកញ្ញា

ឱក សុគន្ធកញ្ញា និងអ្នកធ្វើបទ«ម៉ាប់ៗ»


Follow Me
Location

Visitor

My Social Channel
www.000webhost.com