បាន មុន្នីល័ក្ខ ជួបទុក្ខ Live វីដេអូទាំងទឹកភ្នែក ព្រោះត្រូវចោរលួចទូរស័ព្ទ ពេលដើរផ្សារ (មានវីដេអូ)


ភ្នំពេញ៖ កាលពីយប់មិញនេះ មានការភ្ញាក់ផ្អើលពីបណ្តាអ្នកគាំទ្រក៏ដូចជាអ្នកលេងតាមបណ្តាញសង្គមគ្រប់គ្នា ក្រោយបានទទួលដំណឹងអាក្រក់តារាចម្រៀងស្រីកញ្ញា បាន មុន្នីល័ក្ខ 

ត្រូវបានចោរលួចទូរស័ព្ទស៊េរីទំនើបរបស់ខ្លួនបាត់ ធ្វើឲ្យមានការសោកស្តាយយ៉ាងខ្លាំង។ តាមរយៈការLive វីដេអូកាលពីយប់មិញនេះ នាងបានប្រាប់ទៅកាន់មហាជនថា មុនដំបូងនាង

បានចេញដើរលេង នៅក្នុងផ្សារថៃ ដែលខណៈពេលមនុស្សចង្អៀត ក៏ត្រូវបានជនមិនស្គាល់មុខបានធ្វើការលូកយកទូរស័ព្ទ Iphone Xs Max ដែលនាងបានដាក់នៅក្នុងកាបូបនោះតែ

ម្តង។ នៅក្នុងនោះដែរនាងបានរៀបរាប់ទាំងភ្នែកថា ទូរស័ព្ទនោះជារបស់ជាទីស្រលាញ់របស់នាង ដែលជាញើសឈាមដែលខ្លួនខំរក ហើយនៅក្នុងទូរស័ព្ទក៏មានឯកសារមួយចំនួនដែល

ទាក់ទងនឹងការងារផ្ទាល់ខ្លួនរបស់នាងផងដែរ។ តែត្រឹមមួយរយៈពេលដ៏ខ្លីវាត្រូវបានបាត់បង់ទៅ។

ទន្ទឹមនឹងនេះដែរ នាងក៏បានធ្វើការអំពាវនាវដល់មហាជនទាំងអស់ ជួយទុកទូរស័ព្ទឲ្យនាងបើសិនជាមានគេយកទៅលក់ ព្រោះថាឯកសារជាច្រើននាងមិនទាន់បំពេញដល់ភ្ញៀវនោះទេ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖  

បាន មុន្នីល័ក្

បាន មុន្នីល័ក្ខ

បាន មុន្នីល័ក្ខ

បាន មុន្នីល័ក្ខ Live វីដេអូយំ

បាន មុន្នីល័ក្ខ Live វីដេអូយំ


Follow Me
Location

Visitor

My Social Channel
www.000webhost.com