រំភើបចិត្តមិនស្ទើរ! ពេលដឹងហេតុផល Sky Blue LMFAO សំរេចមកស្រុកខ្មែរថ្ងៃឆ្លងឆ្នាំ!


ភ្នំពេញ៖ ទទួលបានការអញ្ជើញពីទីក្រុងធំៗជាច្រើនតែ Sky Blue LMFAO សំរេចមកស្រុកខ្មែរថ្ងៃឆ្លងឆ្នាំ ជាតារាល្បី កម្រិតពិភពលោក ពិតជាមានការមមាញឹកមិនធម្មតា ជា

មួយការសម្តែង និងការងារផ្សេងៗទៀត ស្ទើររកពេលសម្រាកមិនបាន។ រឹតតែមមាញឹកទៀតនោះ គឺថ្ងៃឆ្លងឆ្នាំតែម្តង បើមិនទទួលការសម្តែងទេ គឺត្រូវចំណាយពេលជាមួយក្រុម

គ្រួសារ ព្រោះជាថ្ងៃពិសេសមួយឆ្នាំមានតែម្តង។

Sky Blue LMFAO

បើតាមភ្នាក់ងារតំណាងរបស់ Sky Blu LMFAO បានអោយដឹងថាលោកបានទទួលការអញ្ជើញទៅសម្តែង ថ្ងៃឆ្លងឆ្នាំនៅទីក្រុង London, Amsterdam, និងkular lumpur

ជាដើម។ តែក្រោយយមក លោកបានលឺដំណឹងថា GANZBERG Uber Countdown Music Festival បានអញ្ជើញលោកមកសម្តែងនៅខេត្តសៀមរាប និងទីក្រុងភ្នំពេញ

ជាមួយមិត្តភក្តិរបស់លោកម្នាក់ដែលជា DJ ដ៏ល្បីល្បាញគឺ 2Crooks។

លោកមានភាពភ្ញាក់ផ្អើលជាខ្លាំង "ខ្ញុំធ្លាប់បានលឺថាប្រជាជនខ្មែរ មានភាពរួសរាយរាក់ទាក់ចូលចិត្តញញឹមប្រទេសនេះ មើលទៅមានភាពស្រស់ស្អាតណាស់ មានប្រាសាទ

ដ៏ល្បីឈ្មោះ ដែលជាអច្ឆរិយៈវត្ថុរបស់ពិភពលោក" ដូច្នេះខ្ញុំត្រូវតែមកទីនេះ។ គួរបញ្ជាក់ផងដែរថា កំពូលតារាចម្រៀងលំដាប់ថ្នាក់ពិភពលោក SkyBlu LMFAO នឹងបង្ហាញ

វត្តមានក្នុង មហាព្រឹត្តិការណ៍ប្រគំតន្ត្រីឆ្លងឆ្នាំ GANZBERG Uber Countdown Music Festival ខេត្តសៀមរាបនៅថ្ងៃទី 30 ខែធ្នូ ឆ្នាំ2017 ហើយរូបលោកនឹងបន្តមក

ច្រៀងនៅភ្នំពេញនៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ2017៕

Sky Blue LMFAO

Sky Blue LMFAO

Sky Blue LMFAO

Sky Blue LMFAO

Sky Blue LMFAO


Follow Me
Location

Visitor

My Social Channel
www.000webhost.com