គូស្នេហ៍នៅចិន ហ៊ានចំណាយលុយទៅថតឈុត មង្គលការនៅទ្វីបទឹកកកអង់តាកទិក ប៉ុន្តែត្រូវបានគេបារម្ភខ្លាចរឿងមួយ


អង់តាកទិក៖ ជើងហោះហើរមួយនៅចិន ត្រូវគេស្គាល់ថា Deer Jet បានដឹកអ្នកដំណើរចំនួន ២២ នាក់ ដែលត្រូវចាកចេញពីទីក្រុង ហុងកុង ទៅទីក្រុង Cape Town ប្រទេស

អាហ្វ្រិកខាងត្បូង មុនពេលឆ្ពោះទៅកាន់ទ្វីបទឹកកកអង់តាកទិក ស្ថិតនៅតំបន់ប៉ូលខាងត្បូង។

នៅអង់តាកទិក

បើតាមប្រភពសារព័ត៌មាន BBC បានឲ្យដឹងថា ជើងហោះហើរនេះ បានសហការណ៍ ជាមួយក្រុមហ៊ុន White Desert ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដំណើរកម្សាន្តដំបូងគេ

លើទ្វីបអង់តាកទិក។ ដំណើរកម្សាន្តបែបនេះ បានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ ធ្វើឲ្យទ្វីបទឹកកកមួយនេះ នឹងក្លាយជាទីកន្លែងកម្សាន្តដ៏ពេញនិយមមួយនាពេលអនាគតខាងមុខ។

នៅអង់តាកទិក

យ៉ាងណាមិញ អ្នកប្រាជ្ញ ព្រមទាំងអ្នកស្រាវជ្រាវជាច្រើនរូប កំពុងមានការព្រួយបារម្ភ ខ្លាចការកើនឡើងនៃចំនួនភ្ញៀវទេសចរ បង្កនូវផលប៉ះពាល់ដល់បរិស្ថាននៅទ្វីបទឹកកមួយ

នេះ។ ពួកគេបារម្ភថា អ្នកដំណើរជាភ្ញៀវទេសចរអាច នឹងចោលកាកសំណល់​ផ្តេស​ផ្តាស ធ្វើខូចខាតដល់ប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។ គួរឲ្យដឹងថា ចំនួនភ្ញៀវទេសចរជនជាតិចិន

ដែលធ្វើធ្វើដំណើរកម្សាន្តមកទ្វីប​អង់តាក​ទិក កើនឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដែលធ្លាបតែមានចំនួន ១០០ នាក់នៅឆ្នាំ ២០០៨ កើនដល់ ៤ ០០០ នាក់

នៅឆ្នាំ ២០១៦។

នៅអង់តាកទិក

ពួកគេខ្លះសម្រេចមកទ្វីបអង់តាកទិកដើម្បីកម្សាន្ត ជាមួយនឹងទស្សនីយភាព​បែបធម្មជាតិ​លើផ្ទៃទឹកកក រីឯអ្នកខ្លះទៀត មកទ្វីបអង់តាកទិក ដើម្បីថតឈុតមង្គលការរបស់ពួកគេ៕

ពួកគេថតឈុតមង្គលការ នៅអង់តាកទិក


Follow Me
Location

Visitor

My Social Channel
www.000webhost.com