កុំលេងសើចជាមួយសត្វ! នារីម្នាក់ទំនងជាត្រូវឆ្កែចិញ្ចឹមរបស់ខ្លួន ខាំហែកយ៉ាងសាហាវរហូតដល់ស្លាប់


អាមេរិក៖ នាង Bethany Lynn Stephens គឺជានារីជនជាតិអាមេរិកម្នាក់ដែលមានវ័យ ២២ឆ្នាំ រស់នៅក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក។ នាងបានបាត់ខ្លួនពីផ្ទះរយៈពេល

ពីរថ្ងៃ ក្រោយពីនាងបានដឹកឆ្កែទាំងពីរក្បាលរបស់នាងទៅដើរកម្សាន្តនៅក្នុងព្រៃមួយកន្លែងក្បែរផ្ទះរបស់នាង។

រូបភាព Bethany Lynn Stephens ជាមួយឆ្កែ ពេលនាងនៅមានជីវិត

យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា ពេលបាត់ដំណឹងកូនស្រីបែបនេះ លោក John ដែលត្រូវជាឪពុក បានចេញស្វែងរកទាំងមានក្តីកង្វល់នៅក្នុងចិត្តជាខ្លាំង

ព្រោះខ្លាចកូនស្រីរបស់ខ្លួនជួបនូវរឿងរ៉ាវដ៏អាក្រក់ណាមួយ។ មិនយូរប៉ុន្មាន លោក John ក៏បានប្រទះឃើញសាកសពកូនស្រីនៅក្នុងព្រៃមួយកន្លែងដែលមានសភាពគួរឲ្យខ្លាច

ព្រោះលលាដ៏ក្បាលរបស់នាង ត្រូវរងរបួសធ្ងន់ និងផ្នែកផ្សេងៗនៃរាងកាយរបស់នាងត្រូវបានដាច់រហែកជាចំណែកៗ និងឃើញសត្វឆ្កែទាំងពីរក្បាលរបស់នាងនៅដើរក្រឡឹង

សាកសព។

លោក John ដែលជាឪពុក Bethany Lynn Stephens

ពេលឃើញហេតុការណ៍បែបនេះ លោក John ពិតជាក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំង ព្រោះលោកអាណិតកូនស្រីជាទីស្រលាញ់របស់លោកខ្លាំងណាស់។ ពេលនោះលោក John

ក៏បានទូរស័ព្ទទៅកាន់ភ្នាក់ងារសង្គ្រោះបន្ទាន់ ៩១១ ដើម្បីសុំជំនួយ។ អស់រយៈពេលប្រហែលជាមួយម៉ោងក្រោយមក សត្វឆ្កែដ៏កាចសាហាវទាំងពីរក្បាលនោះត្រូវបានចាប់

ដោយក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់ និងចូលទៅយកសាកសពបានសម្រេច។

រូបភាព Bethany Lynn Stephens ជាមួយឆ្កែ ពេលនាងនៅមានជីវិត

ក្រោយពីយកសាកសពបានហើយ លោក Agrew ដែលជាមន្ត្រីជាន់ខ្ពស់មួយរូបបានថ្លែងថា៖

សាកសពមានការដាច់រហែករហូតដល់ ៦០ ចំណែក ដែលវាពិតជាធ្វើឲ្យខ្ញុំរន្ធត់ខ្លាំងណាស់ ព្រោះវាជាលើកទីមួយសម្រាប់ខ្ញុំហើយ ដែលឃើញហេតុការណ៍
ដ៏ព្រឺព្រួចបែបនេះ។

រូបភាព Bethany Lynn Stephens ជាមួយឆ្កែ ពេលនាងនៅមានជីវិត

នៅពេលនេះខាងប៉ូលិសកំពុងតែធ្វើការស្រាវជ្រាវបន្តទៀត ព្រោះក្រែងលមានករណីពាក់ព័ន្ធណាផ្សេងទៀតកើតឡើងមកលើនារីរងគ្រោះ Bethany Lynn Stephens។ ព្រោះ

ដោយយោងតាមសម្តីរបស់ Barbara Norris ដែលជាមិត្តភក្តិរបស់ Bethany Lynn Stephens បានលើកឡើងថា៖

ឆ្កែរបស់ Bethany Lynn Stephens គឺស្លូតខ្លាំងណាស់ រហូតមានពេលខ្លះ វាដេកជាមួយ Bethany Lynn Stephens ទៀតផង ដូច្នេះខ្ញុំពិតជាមិនជឿទេថាឆ្កែ
របស់នាងមកខាំសម្លាប់នាង៕

រូបភាព Bethany Lynn Stephens ជាមួយឆ្កែ ពេលនាងនៅមានជីវិត


Follow Me
Location

Visitor

My Social Channel
www.000webhost.com