ក្រោយបាត់បង់ការងារ លោកតាវ័យ៥៣ឆ្នាំ បាក់ទឹកចិត្ត រហូតធ្វើរឿងមួយនេះជាង១០ឆ្នាំ នៅព្រលានយន្តហោះ


ចិន៖ លោកតា Jianguo អាយុ ៥៣ឆ្នាំ បានរស់នៅក្នុងព្រលានយន្តហោះ Beijing Capital International នាទីក្រុងប៉េកាំង អស់រយៈពេលជិត១០ឆ្នាំកន្លងមកហើយ បន្ទាប់

ពីគាត់បានបាត់បង់ការងារ និងមានជម្លោះជាមួយប្រពន្ធ កាលពីឆ្នាំ ២០០៨។

លោកតា Jianguo បានបាត់បង់ការងារ តាំងពី៩ឆ្នាំមុនមកម្ល៉េះ

ក្នុងបទសម្ភាសន៍មួយ ជាមួយសារព័ត៌មាន Pear Video លោកតាកម្សត់រូបនេះ បាននិយាយថា កាលពី៩ឆ្នាំមុន គាត់បានបាត់បង់ការងារ ហើយចាប់ពីពេលនោះមក គាត់ក៏

ចាប់ផ្តើមមិនខ្វល់អ្វីទាំងអស់ គឺគិតតែពីផឹកស្រាតែម្តង។ ប៉ុន្តែ ដោយសារតែប្រពន្ធរបស់គាត់មិនចង់ឲ្យគាត់ផឹកស្រានៅផ្ទះ ដូច្នេះគាត់ក៏ត្រូវបានបណ្តេញចេញពីផ្ទះ ហើយគាត់

ក៏មករស់នៅក្នុងព្រលានយន្តហោះនេះតែម្តង។ ចំនែកឯខាងព្រលានយន្តហោះ ក៏បានព្យាយាមរកវិធីឲ្យលោកតាចេញពីទីនោះដែរ ប៉ុន្តែគាត់មិនព្រមចេញទាល់តែសោះ។

លោកតា Jianguo រស់នៅក្នុងព្រលានយន្តហោះ Beijing Capital International

សម្ភារៈបរិក្ខារ និងទីតាំងដ៏ទំនើបនេះ បានក្លាយជាទីស្ថានដែលផ្តល់នូវភាពកក់ក្តៅដល់លោកតា Jianguo។ គាត់ថា គាត់ចង់ហូប ចង់ផឹកពេលណាក៏បាន មិនដូចនៅផ្ទះរបស់

គាត់ឡើយ។ ខណៈដែលលោកតាកំពុងតែរៀបចំផ្ទះបាយចល័ត ដែលមានទាំងឆ្នាំងដាំបាយអគ្គិសនី ដែលគាត់យកមកពីផ្ទះនោះ គាត់បាននិយាយថា ពេលខ្លះគាត់ទៅទិញ

ម្ហូបនៅម្តុំព្រលាននេះ ជាពិសេសគឺនៅតំបន់លក់អាហារនៅច្រកទ្វារទី៣ ហៅថា “Global Kitchen” ដែលមានស្តង់លក់អាហារដល់ទៅ ៧២ស្តង់ និងមានលក់អាហារជាច្រើន

ប្រភេទ ហើយមានតម្លៃប្រហាក់ប្រហែលនឹងផ្សារនៅខាងក្រៅដែរ។

ពេលខ្លះគាត់ទៅទិញម្ហូបនៅម្តុំព្រលាននេះ

តាមពិតទៅ លោកតា Jianguo អាចត្រឡប់ទៅផ្ទះវិញពេលណាក៏បានដែរ ប៉ុន្តែគាត់មិនព្រមទៅ។ គាត់ថែមទាំងបានទិញរបស់របរមួយចំនួនទៀតដូចជា ភួយ សម្លៀកបំពាក់

សម្ភារៈផ្ទះបាយ និងបានដាក់ពួកវាយ៉ាងស្រួលនៅលើរទេះរុញរបស់ព្រលាន។

គាត់ថែមទាំងបានទិញរបស់របរមួយចំនួនទៀតដូចជា ភួយ សម្លៀកបំពាក់ សម្ភារៈផ្ទះបាយ

គួរបញ្ជាក់ថា ចាប់តាំងពីបាត់បង់ការងារមក លោកតា Jianguo បានទទួលប្រាក់ឧបត្ថម្ភជារៀងរាល់ខែប្រមាណ១៥០ដុល្លារអាមេរិកពីរដ្ឋាភិបាល ហើយគាត់ក៏បានបង្ហើបឲ្យ

ដឹងដែរថា បើសិនជាជីវិតរបស់គាត់មិនមានតម្លៃនៅក្នុងព្រលានយន្តហោះនេះទៀតទេ គាត់មានតែត្រូវចាកចេញតែប៉ុណ្ណោះ៕

លោកតា Jianguo បានទទួលប្រាក់ឧបត្ថម្ភជារៀងរាល់ខែប្រមាណ១៥០ដុល្លារអាមេរិក


Follow Me
Location

Visitor

My Social Channel
www.000webhost.com