មិនត្រឹមតែគួរស្រឡាញ់ទេ សូម្បីលាមករបស់ខ្លាឃ្មុំផេនដា ក៏អាចយកមកធ្វើជារបស់នេះ លក់ពេញផ្សារបានដែរ


ចិន៖ ក្រុមហ៊ុនចិនមួយ ដែលមានមូលដ្ឋាននៅក្នុងខេត្ត ស៊ីឈួន ប្រទេសចិន បានចុះកិច្ចព្រមព្រៀងជាមួយ មជ្ឈមណ្ឌលអភិរក្សនិងស្រាវជ្រាវ ដើម្បីកែច្នៃលាមកខ្លាឃ្មុំផេនដា

ទៅជាក្រដាសជូតមាត់។

ក្រុមហ៊ុនចិនមួយកែច្នៃលាមកខ្លាឃ្មុំផេនដា ទៅជាក្រដាសជូតមាត់

សារព័ត៌មាន Xinhua បានរាយការណ៍ថា ក្រុមហ៊ុន Sichuan Qianwei Fengsheng Paper បានប្រកាសកាលពីថ្ងៃច័ន្ទ កន្លងទៅនេះថា ពួកគេនឹងកែច្នៃលាមក និងកំទេច

កំទីចំនីអាហាររបស់ខ្លាឃ្មុំផេនដា ដែលយកមកពីមជ្ឈមណ្ឌលស្រាវជ្រាវចំនួន៣ទីតាំង ដូចជានៅតំបន់ Dujiangyan, Wolong និង Bifengxia ជាដើម។ លោក Huang Yan

ដែលជាអ្នកស្រាវជ្រាវមកពី មជ្ឈមណ្ឌលស្រាវជ្រាវសត្វផេនដាដ៏ធំបំផុតនេះ បានប្រាប់ឲ្យដឹងថា ជារៀងរាល់ថ្ងៃ ខ្លាឃ្មុំផេនដាជំទង់ៗតែងតែ ស៊ីឫស្សីចម្លោះពី ១២ ទៅ

១៥គីឡូក្រាម ហើយវាបានបញ្ចេញលាមកមកវិញជាង១០គីឡូក្រាមជាប្រចាំ ដោយលាមករបស់ពួកវាពោរពេញទៅដោយជាតិសរសៃFiber បន្ទាប់ពីប្រព័ន្ធរំលាយអាហារ

របស់ពួកវា បានស្រូបយកជាតិស្ករពីឫស្សីនោះអស់។

ក្រុមហ៊ុនចិនមួយកែច្នៃលាមកខ្លាឃ្មុំផេនដា ទៅជាក្រដាសជូតមាត់

ស្របពេលដែល លាមកខ្លាឃ្មុំផេនដា ជាចំនុចសំខាន់នៃកិច្ចព្រមព្រៀងនេះ ខាងក្រុមហ៊ុនក៏បានសម្រេចទិញកាកសំណល់ចំនីអាហារដែលសត្វទាំងនោះបោះចោល ចំនួន

៥០គីឡូក្រាមផងដែរ។ គួរបញ្ជាក់ថា មុនពេលឈានដល់កិច្ចព្រមព្រៀងមួយនេះ ជាទូទៅ លាមក និងកាកសំណល់ទាំងនោះត្រូវបានគេបោះចោល ឬយកទៅកែច្នៃធ្វើជា

ជីជាដើម។

ក្រដាសជូតមាត់ដែលផលិតចេញពីលាមកខ្លាឃ្មុំផេនដា

លោក Yang Chaolin នាយកក្រុមហ៊ុនផលិតក្រដាសជូតមាត់នោះ បានពន្យល់ថា កិច្ចព្រមព្រៀងមួយនេះ បានជួយឲ្យមានផលចំណេញទាំងសងខាង ប្រៀងដូចជាយុទ្ធសាស្ត្រ

ឈ្នះៗយ៉ាងអ៊ីចឹង។ លោក Chaolin បាននិយាយបន្ថែមទៀតថា ជាទូទៅមុនពេលដែលអាចផលិតចេញជាក្រដាសបាន កម្មករត្រូវដកយកជាតិសរសៃ Fiber ពីក្នុងឫស្សី ហើយ

បំបែកយកជាតិស្ករដែលមាននៅក្នុងនោះចេញ  ប៉ុន្តែជំហានមួយនេះ ត្រូវបានបញ្ចប់រួចរាល់ នៅពេលដែលឫស្សីទាំងនោះនៅស្ថិតនៅក្នុងប្រព័ន្ធរំលាយអាហាររបស់ផេនដា។

ដូច្នេះក្រុមហ៊ុនអាចចំណេញពេលវេលា និងការចំណាយខ្លះដែរ។

ក្រដាសជូតមាត់ដែលផលិតចេញពីលាមកខ្លាឃ្មុំផេនដា

ពិតណាស់! មនុស្សមួយចំនួនប្រហែលជាព្រួយបារម្ភអំពីបញ្ហាការចម្លងមេរោគពីបាក់តេរីដែលចេញពីក្រដាសជូតមាត់នោះ ក៏ព្រោះតែវាផលិតចេញពីលាមក។ ទោះជាយ៉ាងណា

លោក Zhou Chuanping ដែលជាអនុប្រធានក្រុមហ៊ុនផលិតក្រដាសមួយនេះ បានធានាថា វាត្រូវបានគេយកទៅស្លរឲ្យពុះ និងសម្លាប់មេរោគយ៉ាងម៉ត់ចត់ មុនពេលដែលវា

បានចេញរូបរាងជាក្រដាសជូតមាត់ ដើម្បីដាក់នៅលើទីផ្សារ។

ក្រដាសជូតមាត់ដែលផលិតចេញពីលាមកខ្លាឃ្មុំផេនដា

ជាក់ស្តែង ក្រដាសជូតមាត់ធ្វើពីលាមកផេនដានេះត្រូវបានដាក់លក់នៅលើទីផ្សារហើយ ដោយក្នុងមួយប្រអប់ មានតម្លៃ ៦.៥៤ដុល្លារអាមេរិក៕

ក្រុមហ៊ុនចិនមួយកែច្នៃលាមកខ្លាឃ្មុំផេនដា ទៅជាក្រដាសជូតមាត់


Follow Me
Location

Visitor

My Social Channel
www.000webhost.com