មិនបាច់អស់លុយវះកាត់កែសម្ផស្ស វិធីទាំងអស់នេះអាចជួយ ធ្វើឱ្យអ្នកមានថ្ពាល់ខួចបាន


មានមនុស្សជាច្រើននាក់ណាស់ ជាពិសេសស្រីៗតែម្តង តែងតែប្រាថ្នា ចង់បានថ្ពាល់ខួច ។ នោះក៏ដោយសារតែពេលញញឹម មើលទៅមានភាពស្រស់ស្អាត ទាក់ទាញគួរឱ្យ

ស្រលាញ់ ថែមជាទីចាប់អារម្មណ៍នៃមនុស្សជុំវិញខ្លួនផងដែរ។ អ្នកខ្លះក៏ប្រឹងចំណាយលុយយ៉ាងច្រើន ក្នុងការវះកាត់ ដើម្បីបានថ្ពាល់ខួចដូចគេ។ តែជាសំណាងល្អ នៅពេល

នេះអ្នកមិនបាច់បង្ហិនលុយឥតប្រយោជន៍ទៀតទេ គន្លឹះ និងវិធីសាស្រ្តខាងក្រោមនេះអាចជួយអ្នកបាន។

តោះ! មកតាមដានគន្លឹះងាយៗទាំងនេះ ទាំងអស់គ្នា៖

១. ខ្ជឹបថ្ពាល់

វិធីងាយៗ គ្រាន់តែអ្នកប្រឹងបូញមាត់ឱ្យតូច រួចខ្ជឹបថ្ពាល់របស់អ្នកឱ្យផត ហើយប្រឹងអនុវត្តបែបនេះឱ្យជាប់រហូតដល់អ្នករោយមាត់។ អនុវត្តបែបនេះជាប្រចាំ រយៈពេល ១០នាទី

ជារៀងរាល់ថ្ងៃ នោះអ្នកនឹងឃើញពីប្រសិទ្ធភាពក្នុងពេលឆាប់ៗនេះជាមិនខាន។

វិធីងាយៗ គ្រាន់តែអ្នកប្រឹងបូញមាត់ឱ្យតូច រួចខ្ជឹបថ្ពាល់របស់អ្នកឱ្យផត ហើយប្រឹងអនុវត្តបែបនេះឱ្យជាប់រហូតដល់អ្នករោយមាត់

២. ប្រើខ្មៅដៃ ឬប៊ិច

អ្នកអាចប្រើប៊ិច ខ្មៅដៃ ឬជក់ផាត់មុខអ្វីក៏បាន មកសង្កត់លើថ្ពាល់ត្រង់កន្លែងដែលអ្នកចង់ឱ្យវាមានស្នាមខួចឱ្យជាប់ រយៈពេល ៣ទៅ៤នាទី រួចអនុវត្តបែបនេះជាប្រចាំ ២ ទៅ

៣ដង។ ធ្វើបែបនេះជាប្រចាំតែប៉ុន្មានថ្ងៃ អ្នកនឹងឃើញមានស្នាមផតនៅលើថ្ពាល់របស់ជាមិនខាន បើទោះជាវាមិនមែនជាស្នាមខួចជាប់បានយូរ តែក៏អាចធ្វើឱ្យអ្នកមានភាព

ស្រស់ស្អាតបានមួយរយៈពេលខ្លីខ្លះដែរ។

អ្នកអាចប្រើប៊ិច ខ្មៅដៃ ឬជក់ផាត់មុខអ្វីក៏បាន មកសង្កត់លើថ្ពាល់ត្រង់កន្លែងដែលអ្នកចង់ឱ្យវាមានស្នាមខួចឱ្យជាប់ រយៈពេល ៣ទៅ៤នាទី រួចអនុវត្តបែបនេះជាប្រចាំ ២ ទៅ៣ដង

៣. ប្រើម្រាមដៃ

វិធីនេះជាវិធីដែលទទួលបានការពេញនិយមមែនទែន សម្រាប់ការបង្កើតឱ្យមានស្នាមខួចលើថ្ពាល់។ អ្នកគ្រាន់តែញញឹម ហើយយកម្រាមដៃទាំងពីរ សង្កត់ឱ្យជាប់លើថ្ពាល់ជិត

ក្រអូមមាត់ដែលអ្នកចង់ឱ្យមានស្នាមខួច ប្រហែលជា៥នាទី សឹមដកដៃចេញមកវិញ។ បន្ទាប់មកអ្នកត្រូវអនុវត្តបែបនេះដូចគ្នា សារចុះសារឡើង ឱ្យបាន ២០ដងក្នុងមួយថ្ងៃ។

ព្យាយាមអនុវត្តបែបនេះតែប៉ុន្មានថ្ងៃ អ្នកពិតជាទទួលបានស្នាមថ្ពាល់ខួច ដូចបំណងជាមិនខាន។

អ្នកគ្រាន់តែញញឹម ហើយយកម្រាមដៃទាំងពីរ សង្កត់ឱ្យជាប់លើថ្ពាល់ជិតក្រអូមមាត់ដែលអ្នកចង់ឱ្យមានស្នាមខួច ប្រហែលជា៥នាទី សឹមដកដៃចេញមកវិញ

៤. បង្កើតថ្ពាល់ខួចដោយប្រើគ្រឿងសម្អាង

នេះជាគន្លឹះងាយៗដែលអាចបន្លំភ្នែកអ្នកដទៃបាន រាល់ពេលដែលអ្នកចូលរួមពិធីជាប់លៀងផ្សេងៗ។ ដោយគ្រាន់តែយកជក់ផាត់ពណ៌ភ្នែក មកគូសលើថ្ពាល់ត្រង់ក្រអូមមាត់

ដែលអ្នកចង់ឱ្យមានស្នាមខួច ជារង្វង់មូលតូចល្មម ដោយប្រើពណ៌រាងក្រម៉ៅបន្តិច។ បន្ទាប់មកផាត់ពណ៌ថ្ពាល់(ហាយឡាយ៍) ដោយអូសពីចំណុចស្នាមខួចនោះ អូសឡើងទៅ

លើថ្ពាល់ជាការស្រេច។

គ្រាន់តែយកជក់ផាត់ពណ៌ភ្នែក មកគូសលើថ្ពាល់ត្រង់ក្រអូមមាត់ ដែលអ្នកចង់ឱ្យមានស្នាមខួច ជារង្វង់មូលតូចល្មម ដោយប្រើពណ៌រាងក្រម៉ៅបន្តិច

៥. ញញឹមផ្កាត្រកួន

ការញញឹមផ្កាត្រកួន គឺជាការញញឹមចេញធ្មេញ ដែលការញញឹមបែបនេះនឹងអាចធ្វើឱ្យសាច់ដុំត្រង់ថ្ពាល់ឡើងរឹង និងផតចូលទៅក្នុង តាមកម្លាំងនៃការប្រឹងញញឹមនេះ។

ដូច្នេះអ្នកគួរតែញញឹមបែបនេះជារៀងរាល់ថ្ងៃ មិនថាដើរហើរចេញទៅក្រៅ ឬការញញឹមមុខកញ្ចក់នោះទេ។ អនុវត្តបែបនេះជាប្រចាំ អ្នកប្រាកដជាទទួលបានថ្ពាល់ខួចមាន

មន្តស្នេហ៍ជាក់ជាមិនខាន។

ការញញឹមផ្កាត្រកួន គឺជាការញញឹមចេញធ្មេញ ដែលការញញឹមបែបនេះនឹងអាចធ្វើឱ្យសាច់ដុំត្រង់ថ្ពាល់ឡើងរឹង និងផតចូលទៅក្នុង តាមកម្លាំងនៃការប្រឹងញញឹមនេះ

៦. ប្រឹងបូញមាត់

អ្នកអាចអនុវត្ត ដោយវិធី បូញមាត់ឱ្យស្រួច ប្រៀបបីដូចជាអ្នកចង់ថើបអ្នកណាម្នាក់ នោះអ្នកនឹងឃើញថ្ពាល់របស់អ្នកផតចូលទៅក្នុង ហើយការធ្វើបែបនេះឱ្យបានច្រើនដង

អ្នកប្រាកដជាកត់សម្គាល់ឃើញថា ថ្ពាល់របស់អ្នកមានស្នាមខួចចូលក្នុង ពោរពេញដោយភាពស្រស់ស្អាតរាល់ពេលញញឹមជាមិនខាន។

អ្នកអាចអនុវត្ត ដោយវិធី បូញមាត់ឱ្យស្រួច ប្រៀបបីដូចជាអ្នកចង់ថើបអ្នកណាម្នាក់ នោះអ្នកនឹងឃើញថ្ពាល់របស់អ្នកផតចូលទៅក្នុង

៧. សង្កត់លើថ្ពាល់

អ្នកគ្រាន់តែប្រឹងញញឹម ហើយយកម្រាមដៃមកចុចត្រង់ចំណុចថ្ពាល់ដែលចង់ឱ្យមានស្នាមខួច ហើយសង្កត់បែបនេះឱ្យបានញឹកញាប់ ប្រហែលជា ១០ដងក្នុងមួយថ្ងៃ។ បន្ទាប់

មកអ្នកត្រូវតែប្រឹងញញឹមបន្ថែមឱ្យបានច្រើនដង ដោយញញឹមតាមវិធីណាក៏បាន។ ជាពិសេសត្រូវប្រឹងញញឹមដោយផ្តល់សម្ពាធត្រង់ថ្ពាល់ដែលអ្នកចង់ឱ្យមានស្នាមខួច។ រោយ

មាត់ និងរោយថ្ពាល់បន្តិចមែន តែការធ្វើបែបនេះយូរទៅ អ្នកពិតជាទទួលបានស្នាមខួចដូចចិត្តជាមិនខាន។

អ្នកគ្រាន់តែប្រឹងញញឹម ហើយយកម្រាមដៃមកចុចត្រង់ចំណុចថ្ពាល់ដែលចង់ឱ្យមានស្នាមខួច ហើយសង្កត់បែបនេះឱ្យបានញឹកញាប់ ប្រហែលជា ១០ដងក្នុងមួយថ្ងៃ

៨. ផាត់ពណ៌

វិធីបែបនេះ ដូចជាការតុបតែងដោយការប្រើគ្រឿងសម្អាងខាងលើដែរ ព្រោះជាជាវិធីងាយស្រួល និងលឿនជាពិសេសពោរពេញដោយភាពស្រស់ស្អាតសម្រាប់ពិធីជប់លៀង

ផ្សេងៗផងដែរ។ អ្នកគ្រាន់តែយកពណ៌ត្នោតចាស់ ឬពណ៌ទង់ដែងមកគូស ហើយវាសជាស្រមោលត្រង់កន្លែងថ្ពាល់ជិតក្រអូមមាត់ ដើម្បីឱ្យចេញជាស្នាមស្រមោលព្រាលៗ។​

នៅពេលដែលអ្នកធ្វើបែបនេះ ពេលដែលញញឹម និងត្រូវភ្លើងពណ៌ផងនោះ វាប្រាកដជាចេញស្នាមខួចដូចពិតៗតែម្តង។

អ្នកគ្រាន់តែយកពណ៌ត្នោតចាស់ ឬពណ៌ទង់ដែងមកគូស ហើយវាសជាស្រមោលត្រង់កន្លែងថ្ពាល់ជិតក្រអូម ដើម្បីឱ្យចេញជាស្នាមស្រមោលតិចៗ

ទាំងអស់នេះនេះវិធីងាយស្រួល និងមិនបាច់ចំណាយលុយវះកាត់ ដើម្បីបានថ្ពាល់ខួចស្រស់ស្អាត។ បើទោះបីជាវិធីខ្លះជាគន្លឹះទទួលបានស្នាមខួចរយៈពេលខ្លី និងបណ្តោះ

អាសន្នយ៉ាងណាក៏ដោយ តែវាក៏អាចអ្នកទទួលបានភាពស្រស់ស្អាតដែរ ។ ម្យ៉ាងវិញទៀត ការអនុវត្តវិធីសាស្ត្រមួយចំនួន ប្រសិនជាអ្នកប្រឹងប្រែង អត់ធ្មត់ និងឧស្សាហ៍ធ្វើ

វាជាប្រចាំនោះ អ្នកនឹងទទួលបានស្នាមខួចស្រស់ស្អាតបានយូរអង្វែងជាមិនខាន៕


Follow Me
Location

Visitor

My Social Channel
www.000webhost.com