វាចាំបាច់ខ្លាំងណាស់! ព្រោះអាហារទាំងនេះ អាចជួយការពារថ្លើមជំនួសអ្នកបាន


ថ្លើមគឺវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពរបស់យើង ពីព្រោះអ្វីទាំងអស់ដែលនៅក្នុងខ្លួនគឺវាត្រូវបានដំណើរការដោយថ្លើម។ ហេតុដូចនេះហើយវាជារឿងចាំបាច់

បំផុតដែលយើងត្រូវតែយកចិត្តទុកដាក់ក្នុងការការពារថ្លើមឲ្យមានសុខភាពល្អ។

រូបភាពតំណាង

ជាការពិតណាស់អាហារទាំងនេះអាចជួយការពារថ្លើមរបស់អ្នកបាន៖

១. ខ្ទឹមស

ខ្ទឹមសវាមានសារធាតុជាច្រើនដែលល្អសម្រាប់ថ្លើមរបស់អ្នកដូចជាវាសំបូរជាតិ សេឡេះញ៉ូម(selenium) ដែលជួយបង្កើនប្រសិទ្ធភាពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម និង

បន្សាបរាងកាយរបស់អ្នកបាន។ មួយវិញទៀតខ្ទឹមសក៏មានផ្ទុក arginine ដែលជាអាមីណូអាស៊ីដជួយបន្ថយសរសៃឈាម និងកាត់បន្ថយសម្ពាធឈាមនៅក្នុងថ្លើមរបស់អ្នក។

លើសពីនេះទៀតខ្ទឹមសមានវីតាមីន B6 ដែលដើរតួនាទីជាភ្នាក់ងារប្រឆាំងនឹងការរលាក និងវីតាមីន C ដែលជាអ្នកការពារដ៏សំខាន់នៃរាងកាយរបស់អ្នកពីការខូចខាត។ 

រូបភាពតំណាង

២. ប្រេងអូលីវ

ប្រេងអូលីវវាអាចជួយថ្លើមរបស់អ្នកបានច្រើនណាស់ប្រសិនបើអ្នកប្រើវាមិនឲ្យលើសប្រមាណពីព្រោះវាផ្តល់នូវមូលដ្ឋានសារជាតិប្រូតេអ៊ីនដែលបំលែងជាតិពុលនៅក្នុងរាងកាយ

ដើម្បីទទួលយកការងាររបស់ថ្លើម។

រូបភាពតំណាង

៣. បន្លែបៃតង

បន្លែពណ៌បៃតងដូចជាផ្កាខាត់ណាខៀវ ឬពពួកផ្កាស្ពៃដទៃទៀតវាជួយថ្លើមបង្កើតអង់ស៊ីមដើម្បីកម្ចាត់ជាតិពុល ក៏ដូចជាជួយក្នុងការការពារថ្លើមរបស់អ្នកពីសារធាតុគីមីដែលបាន

មកពីអាហារដែលអ្នកបានបរិភោគ និងបរិស្ថានជុំវិញទទៀតផង។

រូបភាពតំណាង

៤. តែបៃតង

អ្នកវិទ្យាសាស្រ្តបាននិយាយថាតែបៃតងសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា catechines ដែលវាជួយក្នុងការការពាររាងកាយពីប្រភេទផ្សេងៗនៃជំងឺមហារីក។

រូបភាពតំណាង

៥. ពពួកផ្លែក្រូច

ពពួកផ្លែក្រូចដូចជាក្រូចឆ្មារ និងក្រូចសំបកលឿងជាដើម ពពួកនេះវាមិនត្រឹមតែផ្ទុកវីតាមីន C ប៉ុណ្ណោះទេប៉ុន្តែវាក៏មានផ្ទុក glutathione ដែលត្រូវបានបញ្ចេញដោយថ្លើមនៅ

ក្នុងការបង្កើតអង់ស៊ីមដើម្បីកម្ចាត់ជាតិពុល។ ម្យ៉ាងទៀតវាចូលរួមក្នុងការផលិត និងការស្ដារឡើងវិញនៃជាលិកា ផលិតកម្មគីមី ប្រូតេអ៊ីន និងការងើបឡើងវិញនៃប្រព័ន្ធភាពស៊ាំ។

រូបភាពតំណាង

៦. គ្រាប់ Walnuts

គ្រាប់ Walnut មានផ្ទុកនូវសារធាតុ arginine ក៏ដូចជា glutathione និងអាស៊ីតខ្លាញ់អូមេហ្គា 3 ដែលជួយថ្លើមក្នុងការបន្សាបជាតិពុល។ មិនត្រឹមតែប៉ុណ្ណោះគ្រាប់ Walnut

វាក៏សំបូរទៅដោយជាតិអង់ទីអុកស៊ីដង់ និងថែមទាំងជួយការពារមិនឱ្យមានជាតិខ្លាញ់នៅក្នុងថ្លើមបានទៀតផង។

រូបភាពតំណាង

៧. ផ្លែប៉ោម

ផ្លែប៉ោមសម្បូរទៅដោយសារធាតុបិចទីន(pectin) ដែលចាំបាច់ក្នុងការសម្អាតរាងកាយ និងដកជាតិពុលចេញពីបំពង់រំលាយអាហារដែលវាជួយក្នុងការកាត់បន្ថយបន្ទុកលើ

ថ្លើមរបស់អ្នក។

រូបភាពតំណាង

៨. រមៀត

សារធាតុសកម្មចម្បងរបស់រមៀតគឺម្ស៉ៅរមៀតដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា និងជាភ្នាក់ងារប្រឆាំងនឹងការរលាក។ ម្យ៉ាងទៀតវាជួយការពារចរន្តទឹកប្រមាត់

បង្កើនល្បឿនទឹកប្រមាត់ និងជួយសម្អាតថ្លើមបានទៀតផង។ ទន្ទឹមនឹងនេះម្ស៉ៅរមៀតក៏ជួយជម្រុញកោសិកាថ្លើមក្នុងការរារាំងជាតិពុល និងជាតិអាល់កុលដែលជាធាតុបង្ក

ឲ្យមានគ្រោះថ្នាក់ដល់សុខភាព។

រូបភាពតំណាង

៩. ផ្លែបឺរ

ផ្លែបឺរគឺជាអាហារដ៏អស្ចារ្យដែលថ្លើមត្រូវការពីព្រោះវាផ្ទុក glutathione រួមជាមួយវីតាមីន C និង វីតាមីន E ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដើម្បីបន្សាបនូវរ៉ាឌីកាល់

សេរី និងការពារកោសិកាថ្លើមពីការខូចខាត។ ចំណែកឯវីតាមីន E និង វីតាមីន K ដែលមាននៅក្នុងផ្លែឈើមួយនេះគឺជាសារធាតុប្រឆាំងនឹងការរលាកដែលការពារថ្លើមពីផល

ប៉ះពាល់ទៀតផង។ មួយវិញទៀតខ្លាញ់ល្អដែលមាននៅក្នុងផ្លែបឺរក៏អាចគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលបានផងដែរ។

រូបភាពតំណាង


Follow Me
Location

Visitor

My Social Channel
www.000webhost.com