ស្ថានភាពសុខភាពស្ត្រី នៅខ្ទង់អាយុប៉ុន្មានខ្លះ សាកសមនឹងមានផ្ទៃពោះ?


បើទោះជាការមានផ្ទៃពោះ និងការបង្កើតកូនជារឿងមួយដែលពោរពេញដោយសុភមង្គល និងភាពរីករាយក្នុងរង្វង់គ្រួសារយ៉ាងណាក៏ដោយ។ ប៉ុន្តែវាបានក្លាយទៅជាបន្ទុក

និងមានទំនួលខុសត្រូវជាច្រើនដែលត្រូវរ៉ាប់រង មិនថាតាំងពីពេលពរពោះ រហូតដល់ការចិញ្ចឹមបីបាច់ក្មេងម្នាក់នោះទេ។ ដូច្នេះហើយ គម្រោងចង់មានកូន ត្រូវតែគិតគូរឱ្យ

បានល្អិតល្អន់ឱ្យច្បាស់ ពីកត្តាសុខភាពម្តាយ ការមានសមត្ថភាពក្នុងការរ៉ាប់រងចិញ្ចឹម មើលថែ និងផ្គត់ផ្គង់ ទាំងការចំណាយលើការចិញ្ចឹមបីបាច់ រួមទាំងការផ្តល់ក្តីស្រលាញ់

និងភាពកក់ក្តៅបូកផ្សំជាមួយគ្នាផងដែរ។

ដូច្នេះ តើអ្នកបានជ្រាបច្បាស់ហើយឬនៅ ថាតើនៅក្នុងវ័យណាដែលសាកសមបំផុតនៅក្នុងពរពោះនោះ ដែលអាចមានសុវត្ថិភាពទាំងសុខភាពរាងកាយ និងមានស្ថេរភាព

ក្នុងគំនិតអារម្មណ៍ និងកត្តាហិរញ្ញវត្ថុ? អត្ថបទខាងក្រោមនេះ ជាចម្លើយសម្រាប់អ្នក៖

ការមានផ្ទៃពោះបានក្លាយទៅជាបន្ទុក និងមានទំនួលខុសត្រូវជាច្រើនដែលត្រូវរ៉ាប់រង មិនថាតាំងពីពេលពរពោះ រហូតដល់ការចិញ្ចឹមបីបាច់ក្មេងម្នាក់នោះទេ

# វ័យដែលសាកសមនឹងមានផ្ទៃពោះ

តាមការសិក្សាស្រាវជ្រាវរបស់មហាវិទ្យាល័យវេជ្ជសាស្ត្រ សម្ភព និងរោគស្ត្រី បានរកឃើញថា អាយុដែលសាកសម និងមានសុវត្ថិភាពបំផុតនៅក្នុងការពរពោះនោះ គឺស្ថិតនៅ

ក្នុងចន្លោះអាយុចាប់ពី ២៥ឆ្នាំ ទៅ ៣៥ឆ្នាំ។

ចំនុចនេះត្រូវបានគេលើកហេតុផលមកអំណះអំណាងចម្បងធំៗមួយចំនួនដូចជា៖

- អ្នកអាចមានសមត្ថភាពគ្រប់គ្រាន់សម្រាប់មើលថែខ្លួនឯង ទាំងការមានផ្ទៃពោះ មើលថែទាំកូន រួមទាំងមានចិត្តគំនិតចាស់ទុំគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហានានា។

- ប្រសិនជាស្ត្រីមានគភ៌លើសពីអាយុ ៣៥ឆ្នាំ អាចមានផលវិបាក និងការប្រឈមមុខនឹងជំងឺជាច្រើនមុខដូចជា៖ ប្រឈមមុខនឹងការរលូតកូនខ្ពស់ ស្លាប់ក្នុងផ្ទៃ ពិបាកក្នុង

ការសម្រាលកូន ជាពិសេសគឺអាចមានហានិភ័យនៃការកើតជំងឺក្រឡាភ្លើងខ្ពស់ (pre-eclampsia) ដែលជំងឺនេះអាចបណ្តាលឱ្យកូនស្ចិត កើតមិនគ្រប់ខែ អាចនឹងស្លាប់

ក្នុងផ្ទៃ ថែមទាំងអាចធ្វើឱ្យម្តាយប្រឈមមុខ នឹងជំងឺដាច់សសៃឈាមខួរក្បាលផងដែរ។

- វ័យក្មេងមានសុខភាពល្អ ​និងការហូបចុកគ្រប់គ្រាន់ ខុសពីអ្នកដែលមានអាយុខ្ទង់ជាង ៣០ ស៊ុតបង្កកំណើតធ្លាក់ហួស ដូច្នេះ អ្នកអាចនឹងប្រឈមមុខនឹងការពិបាកសម្រាលកូន

- ករណីអ្នកគម្រោងក្នុងការមានកូនច្រើន ការមានកូនដំបូងនៅក្នុងអាយុខ្ទង់ ២០ អ្នកអាចយកកូនបន្ទាប់ ដោយគ្មានបញ្ហា ហើយមិនខ្វល់រឿងហួសអាយុយកកូន។

- ការមានកូនស្ថិតក្នុងវ័យ ២៥ ទៅ៣៥ឆ្នាំ ជាវ័យដែលអ្នកអាចនឹងកំពុងតែប្រឹងប្រែងធ្វើការ ហើយអាចមានលទ្ធភាព និងមានឱកាសច្រើននៅក្នុងត្រៀមខ្លួនជាម្តាយគេ។

សម្គាល់៖ ជំងឺក្រឡាភ្លើង (pre-eclampsia) កើតឡើងទៅលើស្ត្រីដែលកំពុងតែពពោះ មានអាយុចាប់ពី ៣៥ឆ្នាំឡើងទៅ ហើយបណ្តាលមកពី ការឡើងសម្ពាធឈាម

ខ្វះអាហារូបត្ថម្ភ មានកូនញឹក មានប្រវត្តិកើតជំងឺលើសឈាម ទឹកនោមផ្អែម និងតម្រងនោមជាដើម។ អ្នកជំងឺមាន អាការហើមដៃហើមជើង ប្រកាច់ កន្តាក់ និងឈឺក្បាល

ប្រកាំង ហើយអាចធ្វើឱ្យទារកស្វិត កើតមិនគ្រប់ខែ អាចស្លាប់ក្នុងផ្ទៃ និងអាចធ្វើឱ្យម្តាយឈានទៅរកជំងឺដាច់សសៃឈាមខួរក្បាលបាន។

អាយុដែលសាកសម និងមានសុវត្ថិភាពបំផុតនៅក្នុងការពរពោះនោះ គឺស្ថិតនៅក្នុងចន្លោះអាយុចាប់ពី ២៥ឆ្នាំ ទៅ ៣៥ឆ្នាំ

# ផលវិបាកសម្រាប់ស្ត្រីដែលមានវ័យ ខុសពីការសាកសមមានផ្ទៃពោះ

បើទោះជាការសិក្សាស្រាវជ្រាវបានបង្ហាញ ពីគម្លាតអាយុដែលសាកសមសម្រាប់ការមានផ្ទៃពោះយ៉ាងណាក៏ដោយ ប៉ុន្តែក៏នៅតែមានស្ត្រីមិនតិចអ្នកដែរ ដែលមានផ្ទៃពោះមុន

ឬលើសអាយុដែលសាកសមក្នុងការធ្វើជាម្តាយគេ។ ដូច្នេះយើងនឹងលើកយកពីផលវិបាកនានា និងបញ្ហាប្រឈមមុខ សម្រាប់ស្ត្រីដែលពរពោះដូចជាខាងកត្តាផ្លូវចិត្ត អារម្មណ៍

ហិរញ្ញវត្ថុ និងក្រុមគ្រួសារជាដើមដូចខាងក្រោម៖

អាយុចាប់ពី ២០ ទៅ ២៤ឆ្នាំ៖ ការមានផ្ទៃពោះនៅក្នុងខ្ទង់អាយុទាំងនេះ វាជាពេលវេលាដែលសាកសមបំផុតសម្រាប់កត្តាសុខភាព និងរាងកាយ។ ប៉ុន្តែអ្នកអាចនឹងមានបញ្ហា

ប្រឈមមុខនឹងចិត្តគំនិត ផ្លូវអារម្មណ៍ និងការយល់ដឹង(ស្ថិតក្នុងវ័យសិក្សា ឬគ្មានការងារ) ការថែទាំរាងកាយ ការមើលថែទារក និងមិនសូវជាមានចិត្តគំនិតចាស់ទុំជាដើម។

ការមានផ្ទៃពោះនៅក្នុងខ្ទង់អាយុខ្ទង់២០ឆ្នាំ អាចមានបញ្ហាប្រឈមមុខនឹងចិត្តគំនិត ផ្លូវអារម្មណ៍ និងការយល់ដឹង(ស្ថិតក្នុងវ័យសិក្សា ឬគ្មានការងារ) ការថែទាំរាងកាយ ការ

មើលថែទារក និងមិនសូវជាមានចិត្តគំនិតចាស់ទុំជាដើម

អាយុខ្ទង់ ៣០ក្រាស់ ដល់៤០ឆ្នាំ៖ ស្ថិតនៅក្នុងវ័យនេះ អ្នកអាចមានបញ្ហាជាច្រើនដូចជា៖

- ការឡើងទម្ងន់ និងអាចកំពុងតែប្រឈមមុខនឹងជំងឺឡើងសម្ពាធឈាម (ឡើងឈាម) និងជំងឺទឹកនោមផ្អែមខ្ពស់ ដែលអាចធ្វើឱ្យអ្នកពិបាកក្នុងការថែទាំងរាងកាយ និងពិបាក

សម្រាលកូន

- ការមានទំនួលខុសត្រូវច្រើននៅក្នុងវ័យនេះ ទាំងខ្ទង់ចំណាយ បញ្ហាលុយកាក់ ដែលវាមិនមានភាពងាយស្រួលដូចកាលពីអ្នកនៅខ្ទង់អាយុ ២០ឆ្នាំ

- ពិបាកបំពេញតួនាទីជាម្តាយល្អ និងគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការថែទាំកូន ព្រោះតែអ្នកកំពុងតែស្ថិតនៅក្នុងវ័យដែលមមាញឹកខ្លាំងក្នុងការងារ និងការរកស៊ីផ្សេងៗ

- រាងកាយរបស់អ្នកចាប់ផ្តើមផ្លាស់ប្តូរ មិនមែនស្ថិតនៅក្នុងវ័យក្មេងទៀតទេ ដែលវាអាចប្រឈមមុខនឹងជំងឺតម្កាត់ផ្សេងៗ និងការហេវហត់ អស់កម្លាំងជាដើម៕

អាយុខ្ទង់ ៣០ក្រាស់ ដល់៤០ឆ្នាំអាចមានបញ្ហាជាច្រើនដូចជា៖ការឡើងទម្ងន់ និងអាចកំពុងតែប្រឈមមុខនឹងជំងឺឡើងសម្ពាធឈាម (ឡើងឈាម) និងជំងឺទឹកនោមផ្អែមខ្ពស់


Follow Me
Location

Visitor

My Social Channel
www.000webhost.com